• FREE
  • mandatory workload 3 h 16 min
  • language Central Khmer
  • topics Interdisciplinary
  • paid certificate included with certificate upgrade option

What is the course about?

អំពី​វគ្គ​សិក្សា​នេះ​

វគ្គ​សិក្សា​អនឡាញ​មិនគិត​ថ្លៃនេះ​ផ្តល់​​ចំណេះដឹង​សំខាន់ៗ ដល់​​អ្នក​សហជីព បញ្ញវ័ន្ត​ និង​​អ្នកអនុវត្តន៍ការងារនៅជុំវិញពិភពលោក​​ស្តីពី​ផលប៉ះពាល់នៃជំងឺរាតត្បាត​កូវីដ ១៩​​ លើ​កម្មករដែលធ្វើការ​ក្នុង    ​សង្វាក់ផ្គត់ផ្គង់សកល​ និង​ការ​ឆ្លើយតប​របស់​សហជីព​ដើម្បី​ការពារ​កម្មករ។ វគ្គសិក្សានេះ​ក៏ពិនិត្យទៅលើ​សំណួរ​សំខាន់ៗមួយចំនួន​​ដើម្បីធ្វើការពិចារណា​ពី​សង្វាក់​ផ្គត់ផ្គង់​សកល ក៏ដូចជា ​សំណើ​របស់សហជីព​​ និង​វិធានការ​ផ្នែកគោលនយោបាយ​ដើម្បី​កសាង​សង្វាក់ផ្គត់ផ្គង់​សកល​ថ្មីមួយ​។

វគ្គសិក្សានេះ​រួមមាន ៖​

  • បាឋកថា​ជាវីដេអូ​​របស់អ្នកជំនាញអន្តរជាតិ​មកពី​ស្ថាប័នសិក្សា​ស្រាវជ្រាវ សហជីព និង​សង្គមស៊ីវិល​
  • ​អំណានសំខាន់ៗ​​ដែលអ្នកជំនាញបានសម្រិត​សម្រាំង​
  • ​កិច្ចពិភាក្សា និង​សំណួរ​-ចម្លើយ ​​ដែល​​ជួយ​ឱ្យ​អ្នកចូលរួមវគ្គនេះ​អាចឆ្លុះបញ្ចាំង​ពី​របៀប​អនុវត្ត​ចំណេះដឹង​ដែលទទួលបាន​ពី​បាឋកថានេះនៅ​ក្នុង​បរិបទ​តាមមូលដ្ឋាន​របស់​​ពួកគេ
  • សិក្ខាសាលា​តាមកម្មវិធី Zoom សម្រាប់មេរៀននីមួយៗ ​ដើម្បី​អាច​ឱ្យអ្នកសិក្សា​​ចូលរួមដោយផ្ទាល់​ជាមួយ​អ្នកជំនាញ​វគ្គ​សិក្សានេះ​
  • ​សិក្ខាសាលា​តាម​ប្រព័ន្ធអ៊ីនធឺណិត​ (Webinar) ស្តីពីប្រធានបទ​សំខាន់ៗ​នៃ​វគ្គសិក្សានេះ ដែលរៀបចំឡើង​ដោយអ្នកជំនាញអន្តរជាតិ។​

រចនាសម្ព័ន្ធនៃវគ្គសិក្សា​

ជំពូក ១ ៖ ​វិបត្តិកូវីដ ១៩ នៅក្នុងសង្វាក់ផ្គត់ផ្គង់សកល៖ សេចក្តីផ្តើម

ជំពូកនេះ​ផ្តល់ទិដ្ឋភាពទូទៅស្តីពីបញ្ហាប្រឈមសំខាន់ៗ​ដែលបង្កឡើង​ដោយជំងឺកូវីដ ១៩ ក្នុង​សង្វាក់ផ្គត់ផ្គង់​សកល​ និង​ផលប៉ះពាល់​​លើ​កម្មករ​។

ជំពូក ២ ៖ ប្រព័ន្ធងាយរងវិបត្តិ៖ ចំណុចខ្សោយផ្នែករចនាសម្ព័ន្ធ នៃទម្រង់សង្វាក់ផ្គត់ផ្គង់សកល

ជំពូក ២ ផ្តល់​ការ​វិភាគទូលំទូលាយអំពីបញ្ហា​នៃទម្រង់ “​ធ្វើដំណើរចុះក្រោម”   នៃសង្វាក់ផ្គត់ផ្គង់សកល​។ ពាណិជ្ជកម្ម និងរបបពន្ធ តម្លៃ និង​ការអនុវត្ត​ដែលបង្ខំ​ពេលវេលា​ ការ​ទទួលការផ្គត់ផ្គង់ផ្នែកបរិស្ថាន​ និង​​ទម្រង់ម្ចាស់ភាគហ៊ុន​របស់ក្រុមហ៊ុនពហុជាតិ​ សុទ្ធតែ​ដើរតួនាទីដ៏សំខាន់​ក្នុងទម្រង់នេះ ដោយបង្ក​ផលវិបាកធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​​បរិស្ថាន​។ ការ​វិភាគពី​ទម្រង់​បច្ចុប្បន្ននៃសង្វាក់ផ្គត់ផ្គង់សកល​ រំស្របទៅនឹងការ​ជជែកដេញដោលអំ​ពី​​ចក្រពត្តិនិយម និង​ទ្រឹស្តី​នៃការ​ពឹងផ្អែក​ក្នុង​អំឡុងពេលមួយសតវត្សរ៍ចុងក្រោយនេះ។ ផ្នែក​ចុងក្រោយនៃជំពូកនេះ​ពិភាក្សា​ពីការ​​​បរាជ័យ​របស់​មេដឹកនាំ​ផ្តាច់ការ​​ក្នុងការ​ដោះស្រាយ​វិបត្តិជំងឺកូវីដ ១៩។

ជំពូក ៣៖ ផលប៉ះពាល់នៃកូវីដ ១៩ លើសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ៖ ការឆ្លើយតបរបស់សហជីព

ជំពូកនេះ​ងាកមកផ្តោតលើ​បញ្ហា​នៃផ្នែក​ផ្សេងៗ​ក្នុងសង្វាក់ផ្គត់ផ្គង់សកល​ចាប់ពី​ផលដំណាំ​រហូតដល់​ហាង​ទំនិញ​។ ក្នុង​មេរៀននីមួយៗ ផលប៉ះពាល់នៃការផ្ទុះជំងឺកូវីដ ១៩​ លើកម្មករ​ត្រូវ​បានប្រើប្រាស់​ជា​ចំណុច​គោល​ដើម្បី​បញ្ជាក់ពី​បញ្ហាជា​ប្រព័ន្ធដែលប៉ះពាល់​លើ​កម្មករ ដែលធ្វើការ​​ក្នុងផ្នែក​ដាំដុះ​កប្បាស      ផលិត​សម្លៀកបំពាក់ ​ធ្វើការនៅ​សមុទ្រ​ ​ចែកចាយ និងលក់រាយ។ មេរៀននីមួយៗក៏​មាន​​ឧទាហរណ៍​​នៃរបៀបដែល​​​កម្លាំងពលកម្ម​​នៅ​ផ្នែកផ្សេងៗ​នៃ​សង្វាក់ផ្គត់ផ្គង់​សម្លៀកបំពាក់ បានចងក្រងគ្នា ​ដើម្បី​ការពារ​​កម្មករឲ្យរួចផុត​ពី​ផលប៉ះពាល់នៃជំងឺរាតត្បាត​នេះ។

ជំពូក ​៤៖ ផលប៉ះពាល់នៃជំងឺកូវីដ ១៩ លើសង្វាក់ផ្គត់ផ្គង់សកលផ្សេងទៀត៖ ការឆ្លើយតបរបស់សហជីព

ជំពូកនេះ​មានការវិភាគស្រដៀងគ្នា​ដូចជំពូក ៣ ដែរ​ ប៉ុន្តែ​ជា​ការ​វិភាគ​សម្រាប់​វិស័យផ្សេងៗទៀត​ក្នុង​សង្វាក់​ផ្គត់ផ្គត់សកល​ ដូចជា ទីសត្វឃាត​ ផលិតកម្ម​អាហារ​ក្នុងវិស័យ​កសិកម្ម គ្រឿង​អេឡិចត្រូនិក កម្មករ​កាត់​ផ្កា និង​អ្នកធ្វើការ​តាម​ប្រព័ន្ធអ៊ីនធឺណិត​។​

ជំពូក ៥៖ ​ដំណើរឆ្ពោះទៅមុខ៖ ទស្សនៈវិស័យរបស់កម្មករស្តីពីតម្រូវការសំខាន់ ការឆ្លើយតបជាយុទ្ធសាស្រ្ត និងសំណើគោលនយោបាយ

​ចុងបញ្ចប់ ជំពូកនេះ​ផ្តោតសំខាន់​លើ​គន្លឹះឆ្ពោះទៅមុខ និងផ្តល់ការពិភាក្សា​​លើ​សំណើគោលនយោបាយ​សំខាន់ៗ និង​ការ​ឆ្លើយតប​ជា​យុទ្ធសាស្រ្ត​របស់​​ចលនា​សហជីពអន្តរជាតិ និង​អង្គការ​គាំទ្រ​កម្មករ​ស្តីពីរបៀប​គ្រប់គ្រង​​​សង្វាក់ផ្គត់ផ្គង់​សកល​។ ជំពូកនេះក៏​មានការវិភាគ​លម្អិត​​លើ​សំណើគោលនយោបាយទាំងនេះ​​​​ ដូចជា សំណើគោលនយោបាយ​​ពាក់ព័ន្ធនឹង​​ទីផ្សារ​ការងារ គោលនយោបាយ​ឧស្សាហកម្ម និងរបបពាណិជ្ជកម្ម។

តើខ្ញុំត្រូវ​មានចំណេះដឹងអ្វីខ្លះ?

​វគ្គសិក្សានេះដំណើរការជាភាសាខ្មែរ​។ វគ្គសិក្សានេះផ្តោត​សំខាន់​លើ​​មុខវិជ្ជា​វិទ្យាសាស្រ្ត​សង្គម វិទ្យាសាស្រ្តនយោបាយ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​កម្រិត​អនុបណ្ឌិត​។ ទោះជា​យ៉ាងណាក៏ដោយ ​ទស្សនាទានទាំងនេះ​ត្រូវ​បានពន្យល់​តាមរបៀប​ដែលផ្តល់ភាព​ងាយស្រួល និង​បង្ហាញ​យ៉ាង​ច្បាស់​។ ដូច្នេះ អ្នកអាច​ចូលរួម​ក្នុង​វគ្គសិក្សា​នេះ​ដោយ​ប្រើជំនាញ និង​ចំណេះដឹង​ដែលទទួលបាននៅ​​ខាងក្រៅការសិក្សា​ផ្លូវការ។

ការងារនៅក្នុងវគ្គ​

​ការ​សិក្សាដែលបាន​ប៉ាន់ស្មានគឺ ៥-៦​ ក្នុងមួយសប្តាហ៍​  ប្រសិនបើ​​អ្នក​​អាន​អំណានសំខាន់ៗ​សម្រាប់មេរៀននីមួយៗ។

វិញ្ញាបនបត្រ និង​​អាហារូបករណ៍​

​អ្នកអាច​ចុះឈ្មោះចូលរៀន និង​បញ្ចប់វគ្គសិក្សានេះ​ដោយមិនគិត​ថ្លៃ។

អ្នកអាច​ទទួលបាន​វិញ្ញាបនបត្រ​ស្តីពីការចូលរួម​​ ប្រសិនបើ​អ្នកចង់បានដូច្នេះ។​​ វិញ្ញាបនបត្រនេះ​ជា​ឯកសារ​ផ្លូវការ​ដែលចេញ​ដោយ​ iversity ​ដែល​បញ្ជាក់​ថា អ្នកបានចូលរួម​ក្នុងវគ្គសិក្សានេះ។ វិញ្ញាបនបត្រ​នេះ​មាន​ឈ្មោះ​របស់អ្នក​ រយៈពេល​សិក្សា​ ព័ត៌មាន​ខ្លី​ស្តីពី​ខ្លឹមសារ​វគ្គ និង​ឡូហ្គូ​របស់ GLU និង iversity។

លក្ខខណ្ឌតម្រូវ​ដើម្បីទទួលបាន​វិញ្ញាបនបត្រស្តីពីការចូលរួម

  • មើលមេរៀនវីដេអូទាំងអស់
  • ឆ្លើយសំណួរធ្វើតេស្ត៍
  • ផ្តល់យោបល់ចំពោះយ៉ាងហោចណាស់សំណួរពិភាក្សាចំនួនពីរ នៅក្រោមវីដេអូ
  • បំពេញការអង្កេតនៃវគ្គ

អាហារូបករណ៍​

វិញ្ញាបនបត្រស្តីពីការចូលរួមតម្រូវឲ្យបង់ថ្លៃ ២៩ យូរ៉ូ។ អ្នក​អាចដាក់ពាក្យសុំអាហារូបករណ៍ដោយផ្ញើ​អ៊ីមែល​ទៅ online-khmer@global-labour-university.org ​ដោយ​បញ្ជាក់​ពី​ស្ថាប័ន។ អ្នកនឹងទទួលបានអាហារូបករណ៍​ ប្រសិនបើអ្នកបានឆ្លើយតបទៅនឹងលក្ខខណ្ឌខាងលើ។

សូមផ្ញើអ៊ីម៉ែលសុំអាហារូបករណ៍ ក្រោយពេលអ្នកបានបញ្ចប់វគ្គ (លទ្ធផល១០០ភាគរយ) និងបំពេញលក្ខខណ្ឌទាំងអស់សម្រាប់វិញ្ញាបនបត្រនីមួយៗ។

របៀប​ប្រើប្រាស់សម្ភារៈ/ឯកសារ​ក្នុងវគ្គសិក្សា​នេះ?

អ្នកអា​ចរៀបចំ​​សិក្ខាសាលា​នៅថ្នាក់មូលដ្ឋានស្តីពី​ប្រធានបទផ្សេងៗ​នៃវគ្គសិក្សា​នេះ ដោយ​​​បញ្ចូលឯកសារ/សម្ភារៈ​ក្នុង​វគ្គសិក្សា​នេះ​​ ជាមួយនឹងអ្នកជំនាញមកពីសហជីព វិទ្យាស្ថាន​ស្រាវជ្រាវ​ការងារ និង​សាកលវិទ្យាល័យ។

​ប្រសិនបើ​អ្នកធ្វើការនៅសាកលវិទ្យាល័យ សហជីព ឬ​ស្ថាប័ន​ពាក់ព័ន្ធនឹងការងារ​ផ្សេងទៀត អ្នក​អាច​​ដាក់បញ្ចូល​ឯកសារ​/សម្ភារៈ​នៃវគ្គសិក្សានេះ​ក្នុង​​កម្មវិធីអប់រំ និងកម្មវិធី​​បណ្តុះបណ្តាលរបស់អ្នក​។ អ្នកអាច​ទាញយក​​បាឋកថាជា​វីដេអូ​ និងបទសម្ភាសន៍ អំណាន ធនធានអនឡាញ និង​លំហាត់ទាំង​អស់​ដោយឡែកៗពីគ្នា និង​យកទៅប្រើប្រាស់​ដោយមិនគិត​ថ្លៃ។

ក្រុមវគ្គសិក្សា​​

បណ្ឌិត​ Jeremy Anderson ប្រធាន​ផ្នែក​​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​​នៃ​សហព័ន្ធ​អន្តរជាតិនៃកម្មករ​​វិស័យដឹកជញ្ជូន។​

សាស្រ្តាចារ្យបណ្ឌិត​ Mark Anner សាស្រ្តាចារ្យ​​​ផ្នែក​​ទំនាក់ទំនងកម្លាំងពលកម្ម និងការងារ​ និង​វិទ្យាសាស្រ្ត​នយោបាយ​ សាកលវិទ្យាល័យ Penn State សហរដ្ឋអាមេរិក​។

Leo Baunach នាយក​​សហព័ន្ធ​​សហជីព​អន្តរជាតិ និង​ការិយាល័យ​សហជីព​សកល។​

Walter Belik សាស្រ្តាចារ្យ​​សេដ្ឋកិច្ច​ សាកលវិទ្យាល័យ Campinas ប្រេស៊ីល។​

Kiril Buketov អ្នកសម្របសម្រួលកម្មវិធី​ សហជីព​អន្តរជាតិនៃកម្មករ​​វិស័យ​អាហារ​។​

Liz Blackshaw នាយក​យុទ្ធនាការ​សកល​ ​សហព័ន្ធអន្តរជាតិនៃ​កម្មករក្នុង​វិស័យដឹកជញ្ជូន

Marlese von Broembsen នាយក​​កម្មវិធី​ច្បាប់ ស្រ្តី​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ សកលភាវូបនីកម្ម និងការចងក្រង។

បណ្ឌិត​ Luis Campos អ្នកសម្របសម្រួល​​ផ្នែកឃ្លាំមើល​សិទ្ធិសង្គម​នៃ​សហជីព​កម្មករនិយោជិតអាហ្សង់ទីន​ (CTA-A)

Laila Castaldo អ្នកសម្របសម្រួលជាន់ខ្ពស់​ សហជីព​អន្តរជាតិ UNI

Alejandro González អ្នកសម្របសម្រួលអន្តរជាតិ​​​ បណ្តាញ​ GoodElectronics

Christina Hajagos-Clausen នាយក សហជីពអន្តរជាតិ IndustriALL

បណ្ឌិត​ Jayati Ghosh សាស្រ្តាចារ្យ​សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Jawaharlal Nehru ឥណ្ឌា​

សាស្រ្តាចារ្យបណ្ឌិត​ Hansjörg Herr សាស្រ្តាចារ្យ​កិត្តិយស (Emeritus) សាលា​សេដ្ឋកិច្ច និង​ច្បាប់​​ប៊ែឡាំង អាល្លឺម៉ង់។​

បណ្ឌិត​ Frank Hoffer នាយកកម្មវិធីសិក្សាអនឡាននៃ​​សាកលវិទ្យាល័យការងារពិភពលោក(GLU)។

បណ្ឌិត​ Kjeld Aagaard Jakobsen សាស្រ្តាចារ្យ​កម្មវិធី​អនុបណ្ឌិត GLU សាកលវិទ្យាល័យ​ Campinas (UniCamp) ប្រេស៊ីល។​

សាស្រ្ត​ចារ្យបណ្ឌិត Praveen Jha សាស្រ្តាចារ្យ​សេដ្ឋកិច្ច​ សាកលវិទ្យាល័យ Jawaharlal Nehru ឥណ្ឌា។​

Paolo Marinaro បញ្ញវន្ត​ក្រោយ​ថ្នាក់​បណ្ឌិត​ មជ្ឈមណ្ឌល​​​សិទ្ធិ​កម្មករ​សកល។​

Scott Nova នាយកប្រតិបត្តិ​សមាគម​សិទ្ធិកម្មករ។

Seth Payer អ្នកស្រាវជ្រាវយុទ្ធសាស្រ្ត​​ សហព័ន្ធ​​អន្តរជាតិនៃកម្មករ​ក្នុងវិស័យ​ដឹកជញ្ជូន។

James Ritchie អគ្គលេខា​រង ​​សហជីព​អន្តរជាតិនៃកម្មករ​ក្នុងវិស័យអាហារអន្តរជាតិ​ (IUF)

Nick Rudikoff ប្រធាន​យុទ្ធនាការ សហជីពអន្តរជាតិ UNI

សាស្រ្តាចារ្យបណ្ឌិត​ Christoph Scherrer​ សាស្រ្តាចារ្យផ្នែកសកលភាវូបនីយកម្ម និង​នយោបាយ ​ដេប៉ាតេម៉ង់​វិទ្យាសាស្រ្ត​សង្គម សាកលវិទ្យាល័យ Kassel អាល្លឺម៉ង់​។

សាស្រ្តាចារ្យបណ្ឌិត Melisa R. Serrano នាយក​មជ្ឈមណ្ឌល​​យុត្តិធម៌​ការងារ សាលា​ការងារ និង​ទំនាក់ទំនងឧស្សាហកម្ម​ (SOLAIR)​ សាកលវិទ្យាល័យ​ហ្វីលីពីន។

បណ្ឌិត​ Edlira Xhafa នាយកប្រតិបត្តិ​កម្មវិធីសិក្សាអនឡាននៃ​​សាកលវិទ្យាល័យការងារសកល (GLU)។

Ineke Zeldenrust អ្នកសម្របសម្រួលអន្តរជាតិ យុទ្ធនាការ​សម្លៀកបំពាក់ស្អាត។

Course instructors

Selected Course Reviews

Overall Rating 5.0 (1 students)

Rating(5.0)
Matija Barisic
about 1 year
Rating(5.0)
  • FREE
  • mandatory workload 3 h 16 min
  • language Central Khmer
  • topics Interdisciplinary
  • paid certificate included with certificate upgrade option