What is the course about?
អំពីវគ្គសិក្សានេះ
វគ្គសិក្សាអនឡាញមិនគិតថ្លៃនេះផ្តល់ចំណេះដឹងសំខាន់ៗ ដល់អ្នកសហជីព បញ្ញវ័ន្ត និងអ្នកអនុវត្តន៍ការងារនៅជុំវិញពិភពលោកស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើកម្មករដែលធ្វើការក្នុង សង្វាក់ផ្គត់ផ្គង់សកល និងការឆ្លើយតបរបស់សហជីពដើម្បីការពារកម្មករ។ វគ្គសិក្សានេះក៏ពិនិត្យទៅលើសំណួរសំខាន់ៗមួយចំនួនដើម្បីធ្វើការពិចារណាពីសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជា សំណើរបស់សហជីព និងវិធានការផ្នែកគោលនយោបាយដើម្បីកសាងសង្វាក់ផ្គត់ផ្គង់សកលថ្មីមួយ។
វគ្គសិក្សានេះរួមមាន ៖
- បាឋកថាជាវីដេអូរបស់អ្នកជំនាញអន្តរជាតិមកពីស្ថាប័នសិក្សាស្រាវជ្រាវ សហជីព និងសង្គមស៊ីវិល
- អំណានសំខាន់ៗដែលអ្នកជំនាញបានសម្រិតសម្រាំង
- កិច្ចពិភាក្សា និងសំណួរ-ចម្លើយ ដែលជួយឱ្យអ្នកចូលរួមវគ្គនេះអាចឆ្លុះបញ្ចាំងពីរបៀបអនុវត្តចំណេះដឹងដែលទទួលបានពីបាឋកថានេះនៅក្នុងបរិបទតាមមូលដ្ឋានរបស់ពួកគេ
- សិក្ខាសាលាតាមកម្មវិធី Zoom សម្រាប់មេរៀននីមួយៗ ដើម្បីអាចឱ្យអ្នកសិក្សាចូលរួមដោយផ្ទាល់ជាមួយអ្នកជំនាញវគ្គសិក្សានេះ
- សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត (Webinar) ស្តីពីប្រធានបទសំខាន់ៗនៃវគ្គសិក្សានេះ ដែលរៀបចំឡើងដោយអ្នកជំនាញអន្តរជាតិ។
រចនាសម្ព័ន្ធនៃវគ្គសិក្សា
ជំពូក ១ ៖ វិបត្តិកូវីដ ១៩ នៅក្នុងសង្វាក់ផ្គត់ផ្គង់សកល៖ សេចក្តីផ្តើម
ជំពូកនេះផ្តល់ទិដ្ឋភាពទូទៅស្តីពីបញ្ហាប្រឈមសំខាន់ៗដែលបង្កឡើងដោយជំងឺកូវីដ ១៩ ក្នុងសង្វាក់ផ្គត់ផ្គង់សកល និងផលប៉ះពាល់លើកម្មករ។
ជំពូក ២ ៖ ប្រព័ន្ធងាយរងវិបត្តិ៖ ចំណុចខ្សោយផ្នែករចនាសម្ព័ន្ធ នៃទម្រង់សង្វាក់ផ្គត់ផ្គង់សកល
ជំពូក ២ ផ្តល់ការវិភាគទូលំទូលាយអំពីបញ្ហានៃទម្រង់ “ធ្វើដំណើរចុះក្រោម” នៃសង្វាក់ផ្គត់ផ្គង់សកល។ ពាណិជ្ជកម្ម និងរបបពន្ធ តម្លៃ និងការអនុវត្តដែលបង្ខំពេលវេលា ការទទួលការផ្គត់ផ្គង់ផ្នែកបរិស្ថាន និងទម្រង់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនពហុជាតិ សុទ្ធតែដើរតួនាទីដ៏សំខាន់ក្នុងទម្រង់នេះ ដោយបង្កផលវិបាកធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ការវិភាគពីទម្រង់បច្ចុប្បន្ននៃសង្វាក់ផ្គត់ផ្គង់សកល រំស្របទៅនឹងការជជែកដេញដោលអំពីចក្រពត្តិនិយម និងទ្រឹស្តីនៃការពឹងផ្អែកក្នុងអំឡុងពេលមួយសតវត្សរ៍ចុងក្រោយនេះ។ ផ្នែកចុងក្រោយនៃជំពូកនេះពិភាក្សាពីការបរាជ័យរបស់មេដឹកនាំផ្តាច់ការក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ ១៩។
ជំពូក ៣៖ ផលប៉ះពាល់នៃកូវីដ ១៩ លើសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ៖ ការឆ្លើយតបរបស់សហជីព
ជំពូកនេះងាកមកផ្តោតលើបញ្ហានៃផ្នែកផ្សេងៗក្នុងសង្វាក់ផ្គត់ផ្គង់សកលចាប់ពីផលដំណាំរហូតដល់ហាងទំនិញ។ ក្នុងមេរៀននីមួយៗ ផលប៉ះពាល់នៃការផ្ទុះជំងឺកូវីដ ១៩ លើកម្មករត្រូវបានប្រើប្រាស់ជាចំណុចគោលដើម្បីបញ្ជាក់ពីបញ្ហាជាប្រព័ន្ធដែលប៉ះពាល់លើកម្មករ ដែលធ្វើការក្នុងផ្នែកដាំដុះកប្បាស ផលិតសម្លៀកបំពាក់ ធ្វើការនៅសមុទ្រ ចែកចាយ និងលក់រាយ។ មេរៀននីមួយៗក៏មានឧទាហរណ៍នៃរបៀបដែលកម្លាំងពលកម្មនៅផ្នែកផ្សេងៗនៃសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ បានចងក្រងគ្នា ដើម្បីការពារកម្មករឲ្យរួចផុតពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។
ជំពូក ៤៖ ផលប៉ះពាល់នៃជំងឺកូវីដ ១៩ លើសង្វាក់ផ្គត់ផ្គង់សកលផ្សេងទៀត៖ ការឆ្លើយតបរបស់សហជីព
ជំពូកនេះមានការវិភាគស្រដៀងគ្នាដូចជំពូក ៣ ដែរ ប៉ុន្តែជាការវិភាគសម្រាប់វិស័យផ្សេងៗទៀតក្នុងសង្វាក់ផ្គត់ផ្គត់សកល ដូចជា ទីសត្វឃាត ផលិតកម្មអាហារក្នុងវិស័យកសិកម្ម គ្រឿងអេឡិចត្រូនិក កម្មករកាត់ផ្កា និងអ្នកធ្វើការតាមប្រព័ន្ធអ៊ីនធឺណិត។
ជំពូក ៥៖ ដំណើរឆ្ពោះទៅមុខ៖ ទស្សនៈវិស័យរបស់កម្មករស្តីពីតម្រូវការសំខាន់ ការឆ្លើយតបជាយុទ្ធសាស្រ្ត និងសំណើគោលនយោបាយ
ចុងបញ្ចប់ ជំពូកនេះផ្តោតសំខាន់លើគន្លឹះឆ្ពោះទៅមុខ និងផ្តល់ការពិភាក្សាលើសំណើគោលនយោបាយសំខាន់ៗ និងការឆ្លើយតបជាយុទ្ធសាស្រ្តរបស់ចលនាសហជីពអន្តរជាតិ និងអង្គការគាំទ្រកម្មករស្តីពីរបៀបគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់សកល។ ជំពូកនេះក៏មានការវិភាគលម្អិតលើសំណើគោលនយោបាយទាំងនេះ ដូចជា សំណើគោលនយោបាយពាក់ព័ន្ធនឹងទីផ្សារការងារ គោលនយោបាយឧស្សាហកម្ម និងរបបពាណិជ្ជកម្ម។
តើខ្ញុំត្រូវមានចំណេះដឹងអ្វីខ្លះ?
វគ្គសិក្សានេះដំណើរការជាភាសាខ្មែរ។ វគ្គសិក្សានេះផ្តោតសំខាន់លើមុខវិជ្ជាវិទ្យាសាស្រ្តសង្គម វិទ្យាសាស្រ្តនយោបាយ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចកម្រិតអនុបណ្ឌិត។ ទោះជាយ៉ាងណាក៏ដោយ ទស្សនាទានទាំងនេះត្រូវបានពន្យល់តាមរបៀបដែលផ្តល់ភាពងាយស្រួល និងបង្ហាញយ៉ាងច្បាស់។ ដូច្នេះ អ្នកអាចចូលរួមក្នុងវគ្គសិក្សានេះដោយប្រើជំនាញ និងចំណេះដឹងដែលទទួលបាននៅខាងក្រៅការសិក្សាផ្លូវការ។
ការងារនៅក្នុងវគ្គ
ការសិក្សាដែលបានប៉ាន់ស្មានគឺ ៥-៦ ក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកអានអំណានសំខាន់ៗសម្រាប់មេរៀននីមួយៗ។
វិញ្ញាបនបត្រ និងអាហារូបករណ៍
អ្នកអាចចុះឈ្មោះចូលរៀន និងបញ្ចប់វគ្គសិក្សានេះដោយមិនគិតថ្លៃ។
អ្នកអាចទទួលបានវិញ្ញាបនបត្រស្តីពីការចូលរួម ប្រសិនបើអ្នកចង់បានដូច្នេះ។ វិញ្ញាបនបត្រនេះជាឯកសារផ្លូវការដែលចេញដោយ iversity ដែលបញ្ជាក់ថា អ្នកបានចូលរួមក្នុងវគ្គសិក្សានេះ។ វិញ្ញាបនបត្រនេះមានឈ្មោះរបស់អ្នក រយៈពេលសិក្សា ព័ត៌មានខ្លីស្តីពីខ្លឹមសារវគ្គ និងឡូហ្គូរបស់ GLU និង iversity។
លក្ខខណ្ឌតម្រូវដើម្បីទទួលបានវិញ្ញាបនបត្រស្តីពីការចូលរួម
- មើលមេរៀនវីដេអូទាំងអស់
- ឆ្លើយសំណួរធ្វើតេស្ត៍
- ផ្តល់យោបល់ចំពោះយ៉ាងហោចណាស់សំណួរពិភាក្សាចំនួនពីរ នៅក្រោមវីដេអូ
- បំពេញការអង្កេតនៃវគ្គ
អាហារូបករណ៍
វិញ្ញាបនបត្រស្តីពីការចូលរួមតម្រូវឲ្យបង់ថ្លៃ ២៩ យូរ៉ូ។ អ្នកអាចដាក់ពាក្យសុំអាហារូបករណ៍ដោយផ្ញើអ៊ីមែលទៅ online-khmer@global-labour-university.org ដោយបញ្ជាក់ពីស្ថាប័ន។ អ្នកនឹងទទួលបានអាហារូបករណ៍ ប្រសិនបើអ្នកបានឆ្លើយតបទៅនឹងលក្ខខណ្ឌខាងលើ។
សូមផ្ញើអ៊ីម៉ែលសុំអាហារូបករណ៍ ក្រោយពេលអ្នកបានបញ្ចប់វគ្គ (លទ្ធផល១០០ភាគរយ) និងបំពេញលក្ខខណ្ឌទាំងអស់សម្រាប់វិញ្ញាបនបត្រនីមួយៗ។
របៀបប្រើប្រាស់សម្ភារៈ/ឯកសារក្នុងវគ្គសិក្សានេះ?
អ្នកអាចរៀបចំសិក្ខាសាលានៅថ្នាក់មូលដ្ឋានស្តីពីប្រធានបទផ្សេងៗនៃវគ្គសិក្សានេះ ដោយបញ្ចូលឯកសារ/សម្ភារៈក្នុងវគ្គសិក្សានេះ ជាមួយនឹងអ្នកជំនាញមកពីសហជីព វិទ្យាស្ថានស្រាវជ្រាវការងារ និងសាកលវិទ្យាល័យ។
ប្រសិនបើអ្នកធ្វើការនៅសាកលវិទ្យាល័យ សហជីព ឬស្ថាប័នពាក់ព័ន្ធនឹងការងារផ្សេងទៀត អ្នកអាចដាក់បញ្ចូលឯកសារ/សម្ភារៈនៃវគ្គសិក្សានេះក្នុងកម្មវិធីអប់រំ និងកម្មវិធីបណ្តុះបណ្តាលរបស់អ្នក។ អ្នកអាចទាញយកបាឋកថាជាវីដេអូ និងបទសម្ភាសន៍ អំណាន ធនធានអនឡាញ និងលំហាត់ទាំងអស់ដោយឡែកៗពីគ្នា និងយកទៅប្រើប្រាស់ដោយមិនគិតថ្លៃ។
ក្រុមវគ្គសិក្សា
បណ្ឌិត Jeremy Anderson ប្រធានផ្នែកស្រាវជ្រាវយុទ្ធសាស្រ្តនៃសហព័ន្ធអន្តរជាតិនៃកម្មករវិស័យដឹកជញ្ជូន។
សាស្រ្តាចារ្យបណ្ឌិត Mark Anner សាស្រ្តាចារ្យផ្នែកទំនាក់ទំនងកម្លាំងពលកម្ម និងការងារ និងវិទ្យាសាស្រ្តនយោបាយ សាកលវិទ្យាល័យ Penn State សហរដ្ឋអាមេរិក។
Leo Baunach នាយកសហព័ន្ធសហជីពអន្តរជាតិ និងការិយាល័យសហជីពសកល។
Walter Belik សាស្រ្តាចារ្យសេដ្ឋកិច្ច សាកលវិទ្យាល័យ Campinas ប្រេស៊ីល។
Kiril Buketov អ្នកសម្របសម្រួលកម្មវិធី សហជីពអន្តរជាតិនៃកម្មករវិស័យអាហារ។
Liz Blackshaw នាយកយុទ្ធនាការសកល សហព័ន្ធអន្តរជាតិនៃកម្មករក្នុងវិស័យដឹកជញ្ជូន
Marlese von Broembsen នាយកកម្មវិធីច្បាប់ ស្រ្តីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សកលភាវូបនីកម្ម និងការចងក្រង។
បណ្ឌិត Luis Campos អ្នកសម្របសម្រួលផ្នែកឃ្លាំមើលសិទ្ធិសង្គមនៃសហជីពកម្មករនិយោជិតអាហ្សង់ទីន (CTA-A)
Laila Castaldo អ្នកសម្របសម្រួលជាន់ខ្ពស់ សហជីពអន្តរជាតិ UNI
Alejandro González អ្នកសម្របសម្រួលអន្តរជាតិ បណ្តាញ GoodElectronics
Christina Hajagos-Clausen នាយក សហជីពអន្តរជាតិ IndustriALL
បណ្ឌិត Jayati Ghosh សាស្រ្តាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Jawaharlal Nehru ឥណ្ឌា
សាស្រ្តាចារ្យបណ្ឌិត Hansjörg Herr សាស្រ្តាចារ្យកិត្តិយស (Emeritus) សាលាសេដ្ឋកិច្ច និងច្បាប់ប៊ែឡាំង អាល្លឺម៉ង់។
បណ្ឌិត Frank Hoffer នាយកកម្មវិធីសិក្សាអនឡាននៃសាកលវិទ្យាល័យការងារពិភពលោក(GLU)។
បណ្ឌិត Kjeld Aagaard Jakobsen សាស្រ្តាចារ្យកម្មវិធីអនុបណ្ឌិត GLU សាកលវិទ្យាល័យ Campinas (UniCamp) ប្រេស៊ីល។
សាស្រ្តចារ្យបណ្ឌិត Praveen Jha សាស្រ្តាចារ្យសេដ្ឋកិច្ច សាកលវិទ្យាល័យ Jawaharlal Nehru ឥណ្ឌា។
Paolo Marinaro បញ្ញវន្តក្រោយថ្នាក់បណ្ឌិត មជ្ឈមណ្ឌលសិទ្ធិកម្មករសកល។
Scott Nova នាយកប្រតិបត្តិសមាគមសិទ្ធិកម្មករ។
Seth Payer អ្នកស្រាវជ្រាវយុទ្ធសាស្រ្ត សហព័ន្ធអន្តរជាតិនៃកម្មករក្នុងវិស័យដឹកជញ្ជូន។
James Ritchie អគ្គលេខារង សហជីពអន្តរជាតិនៃកម្មករក្នុងវិស័យអាហារអន្តរជាតិ (IUF)
Nick Rudikoff ប្រធានយុទ្ធនាការ សហជីពអន្តរជាតិ UNI
សាស្រ្តាចារ្យបណ្ឌិត Christoph Scherrer សាស្រ្តាចារ្យផ្នែកសកលភាវូបនីយកម្ម និងនយោបាយ ដេប៉ាតេម៉ង់វិទ្យាសាស្រ្តសង្គម សាកលវិទ្យាល័យ Kassel អាល្លឺម៉ង់។
សាស្រ្តាចារ្យបណ្ឌិត Melisa R. Serrano នាយកមជ្ឈមណ្ឌលយុត្តិធម៌ការងារ សាលាការងារ និងទំនាក់ទំនងឧស្សាហកម្ម (SOLAIR) សាកលវិទ្យាល័យហ្វីលីពីន។
បណ្ឌិត Edlira Xhafa នាយកប្រតិបត្តិកម្មវិធីសិក្សាអនឡាននៃសាកលវិទ្យាល័យការងារសកល (GLU)។
Ineke Zeldenrust អ្នកសម្របសម្រួលអន្តរជាតិ យុទ្ធនាការសម្លៀកបំពាក់ស្អាត។
Course instructors
Revue des cours sélectionnés
Note globale 5.0 (1 d'étudiants)